នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះ បណ្តាលវិជ្ជជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការ បានរៀបចំជួបប្រជុំពិភាក្សាការងារ ជាមួយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងសហការី ក្នុងគោលបំណងស្តាប់សេចក្តីរាយការណ៍សង្ខេប អំពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងទិសដៅបន្តរបស់ក្រសួងក្នុងឆ្នាំ ២០២១ ជូនគណៈកម្មការ ។