ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញាលើកទី២០ អាណត្តិទី៣ ជាមួយ រដ្ឋបាលខេត្តតាកែវ


តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ខ្លួនជាមួយ លោក ឈួ សុធា អភិបាលរងខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់សឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាលខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ និងលោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធានការិយាល័យ ចំណុះរដ្ឋបាលខេត្ត ជាច្រើនរូបផងដែរ។
របៀបវារៈដែលបានដាក់ជូន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ នាឱកាសនោះដែររួមមាន៖
-ពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ(លេខាធិការរាយការណ៍ពីកូរ៉ុមចូលរួម)
-ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តមានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី២០
១-ពិនិត្យ និងអនុម័តសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩
២-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ ២០២១ ស្ដីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
៣-ប្រកាសពេលវេលា នៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ៕