ខេត្តកែប ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម សាត សាមី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានអញ្ចេីញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសាររបាយការណ៍ របស់គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ស្ដីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ច ឆ្នាំ២០២១។
ក្នុងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត តាមរយៈឯកឧត្តម សាត សាមី បានប្រគល់ជូននៅសម្ភារប្រេីប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់គណបក្សប្រជាជនកម្ពុជាខេត្តកែបផងដែរ៕