សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី សហការជាមួយបងប្អូនប្រជាពលរដ្ឋ ធ្វើការស្តារប្រឡាយជើងក្អែប ចំនួន ០៤ ខ្សែ សរុបប្រវែង ២.៦០០ ម៉ែត្រ ស្ថិតក្នុងឃុំល្បាំ១ ស្រុកលំផាត់ ខេត្តរតនគិរី ។ ប្រឡាយជើងក្អែបទាំង ៤ ខ្សែ ខាងលើនេះ មានតួនាទីជាប្រឡាយនាំទឹកបន្តពីប្រឡាយរងនៃប្រព័ន្ធធារាសាស្ត្រល្បាំង១ ចូលទៅកាន់ដីស្រែរបស់ប្រជាកសិករប្រមាណ ២៧០ ហិតកា ៕