លោកជំទាវ បាន ស្រីមុំ អំពាវនាវអោយស្រ្តីគ្រប់រូប ត្រូវមានភាពក្លាហាន ចូលរួមគ្រប់កិច្ចការរបស់សង្គម តស៊ូមតិគ្រប់កាលៈទេសៈដើម្បីជាប្រយោជន៍សម្រាប់ស្ត្រី


លោក​ជំទាវ​ បាន ស្រីមុំ អ្នកតំណាងរាស្ត្រស្រ្តីគណបក្សប្រជាជនកម្ពុជា​មណ្ឌល​ប៉ៃលិន ថ្លែងក្នុងឱកាស ជួបសំណេះ​សំណាលជា​មួយបេក្ខជនឈរ​ឈ្មោះ​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ បេក្ខភាពជាស្រ្តី សម្រាប់អាណត្តិទី៤ ឆ្នាំ២០១៧ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជាស្រ្តីតាមអង្គភាព ស្ថាប័ន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព​លោកជំទាវ​ សាន្ត អារុណ​ រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី ។

ក្រៅពីថ្លែងបែបនេះ លោកជំទាវ បានអំពាវនាវឲ្យស្រ្តីគ្រប់រូប ត្រូវមានភាពក្លាហាន ចូលរួមគ្រប់កិច្ចការរបស់សង្គម តស៊ូមតិគ្រប់កាលៈទេសៈដើម្បីជាប្រយោជន៍សម្រាប់ស្ត្រី មានការទទួលខុសត្រូវខ្ពស់លើកិច្ចការងារ និងធ្វើជាថ្នាក់ដឹកនាំស្រ្តីជាគំរូ សម្រាប់យុវត្តីជំនាន់ក្រោយប្រតិបត្តិតាមផងដែរ។