ថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្តម សុខ សាផុន


នាល្ងាចថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ
ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្តម សុខ សាផុន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២:១៣នាទីរសៀលក្នុងជន្មាយុ៧៥ឆ្នាំដោយជរាពាធ។
សពឯកឧត្តម សុខ សាផុន ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់
ឯកឧត្តមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕