កំពង់ឆ្នាំងៈ ពិធីបើកការប្រកួតកីឡាសិស្ស បឋមសិក្សា.មធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំងលើប្រភេទកីឡា
បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង បេតង់បុរសនារី ឆ្នាំ២០២០.២០២១ បានប្រារព្ធបើក នៅរសៀលថ្ងៃទី
១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិ
បាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តប្រតិភូដឹកនាំកីឡា
ករកីឡាការីនីសិស្សនុសិស្សមកពីស្រុក/ក្រុងទាំង៨ក្នុងខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍របស់លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈការប្រកួតកីឡាជ្រើសរើសជើងឯងឆ្នាំនេះមានរយៈពេល៧ថ្ងៃ ចាប់ពីថៃ្ងទី១៧ ខែកុម្ភៈដល់ ថៃ្ងទី២៣ ខែកុម្ភៈឆ្នាំ២០២១ ហើយប្រភេទកីឡាដែលត្រូវប្រកួតរួមមានៈបាល់ទាត់,បាល់ទះ,បាល់បោះ អត្តពលកម្ម និង ប៉េតង់។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងក្នុងឳកាសនោះថាៈកីឡាករកីឡាការនីគឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទ
ពិសោធន៍ពីគ្នាទៅវិញ ទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព
និងចេះយោគយល់អធ្យាស្រ័យគ្នា។វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករ
និងគូរប្រកួតមានឳកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងល្បិចកលរបស់ខ្លួន ដើម្បីទទួលជ័យជំនះដោយកិត្តិយស។ ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។
ឯកឧត្តម ឈួរ ច័្ទឌឿន ក៏បានផ្តាំផ្ញើដល់គណៈកម្មាការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៨ សូមសហការគ្នាអោយបានល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាក្នុងពេលនេះអោយទទួលបានជោគជ័យ និងលទ្ធផលល្អ និងសំរាប់ផ្តល់កិត្តិយសអោយស្រុក/ក្រុងនីមួយៗរបស់ខ្លួនផងដែរ។ អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងក្រុងកំពង់ឆ្នាំងត្រូវយកចិត្តទុកដាក់ ថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពអោយបានល្អដល់ក្រុមកីឡាកករ កីឡាការិនីទាំងអស់ដែលបានមកប្រកួតនៅក្នុងក្រុងខេត្តកំពង់ឆ្នាំង។ ជាពិសេសត្រូវរួមគ្នាបន្តធ្វើអនាម័យជាប់ជាប្រចាំដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ១៩កុំអោយកើតមានក្នុងគ្រួសារនិងសហគមន៍របស់យើង ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានឧបត្ថម្ភថវិកាដល់គណៈកម្មការរៀបចំការប្រកួតផងដែរ៕