ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី ៨ ឆ្នាំទី ២ អាណត្តិទី ៣


នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ ២០២១ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី ៨ ឆ្នាំទី ២ អាណត្តិទី ៣ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ  អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ  អង្គភាពក្នុងខេត្ត អភិបាលស្រុកទាំង ៧ លោកនាយករដ្ឋបាល នាយកទីចាត់ការ និងមន្ត្រីសាលាខេត្ត  ។
ឯកឧត្តម ម៉ក់ រ៉ា បានលើកឡើងពីរបៀបវារ:ដាក់ជូនក្នុងអង្គប្រជុំដំណើរការ:
ទី១.ពិនិត្យ និងអនុម័តិសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ៧ ឆ្នាំទី ២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
ទី២.ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ ២០២១  ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ។
ទី៣. ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី២ អាណត្តិទី៣ ឆ្នាំ២០២០ ។
ទី៤.ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ។
ទី៧ ពិនិត្យ និង អនុម័តិស្នើសុំតែងតាំងព្រះមេគណខេត្ត
ទី៥. បញ្ហាផ្សេងៗ
អង្គប្រជុំបានបញ្ខប់នៅម៉ោង១០,៣០នាទី នាថ្ងៃដដែលបន្ទាប់ពីដំណើរការចប់សព្វគ្រប់តាមរបៀបវារ:ខាងលើ ។ ឯកឧត្តម ម៉ក់ រ៉ា បានប្រកាសជូនអង្គប្រជុំឲ្យបានជ្រាបថាកិច្ចប្រជុំសាមញ្ញលើកទី៩និងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែ មីនាឆ្នាំ ២០២១ វេលាម៉ោង ៨ព្រឹកនៅទីតាំងដដែល ។