នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ សមាគមសវាសុខាភិបាលភូមិខ្ញុំ បានចូលរួមជាមួយ មន្ទីរពេទ្យទន្តសាស្រ្តរំចង់ ព្រមក្រុមគ្រូពេទ្យ និងនីស្សិតផ្នែកទន្តសាស្ត្រស្មគ្រ័ចិត្តចំនួន ៧៥នាក់ បានចុះពិនិត្យព្យាបាល សុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ ស្ថិតក្នុងវត្ត មុន្នីបញ្ញារាម ភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។
កម្មវិធីត្រូវបានចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងមានការចូលរួមឧបត្ថម្ភថវិកាពីឯកឧត្តម ណៃ ឆេងហៃ អគ្គកុងសុ៑លកិត្តិយសប្រចាំខេត្តZurich ប្រទេសស្វីស ដែលចាប់ផ្ដើមពីម៉ោង៩ព្រឹក និងបញ្ចប់នៅម៉ោង៣រសៀល ដែលជាលទ្ធផលបានចំនួន ១៣២ នាក់ ក្នុងការពិនិត្យ និងព្យាបាលបាត់ធ្មេញ នៅថ្ងៃនេះ។
សមាគមសវាសុខាភិបាលភូមិខ្ញុំ បានចូលរួមជាមួយ មន្ទីរពេទ្យទន្តសាស្រ្តរំចង់ ចុះពិនិត្យព្យាបាល សុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម
