ថ្ងៃអាទិត្យទី២៣ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានបញ្ចប់ការងារជិកស្តាស្រះទឹកទី៦ ក្នុងខេត្តតាកែវ (ក្នុងគំរោង)50m*40*3.=60.000m3 ជិកជាក់ស្តែង បណ្តោយ៩៤ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៤ម៉ែត្រស្មើនឹង១១.២៨០ម៉ែត្រគូប ដែលមានទីតាំងស្ថិតនៅក្នុងភូមិទន្សោងរោរ៍ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយពេលជិកស្តាររួចរាល់ នឹងបានបញ្ចូលទឹកពេញស្រះនេះអាចជួយដោះស្រាយបញ្ហាខ្វះខាតទឹកដល់ប្រជាជនដែលរស់នៅ ក្នុងតំបន់នោះចំនួន៥ភូមិ គឺភូមិទន្សោងរោរ៍ ត្រពាំងឈើទាល គុសថ្មី ត្មាតពង ព្រៃស្នួល សរុប៣៦១ គ្រួសារស្មើនឹង១.៩៩២នាក់ ។
សុំបញ្ជាក់បន្ថែមថាគ្រប់ស្រះទឹកទាំងអស់ដែលក្រុមការងារបានជិកស្តារ សុតតែមានក្រុមជាងទៅសាងសង់ជណ្ដើរបេតុងដើម្បីជួយសម្រួលអោយប្រជាជនចុះដងទឹកគ្រប់ៗស្រះទាំងអស់ និងមានដាក់ស្លាកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ផងដែ ។