ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានបញ្ចប់ការងារជិកស្តាស្រះទឹកទី៦ ក្នុងខេត្តតាកែវ


ថ្ងៃ​អាទិត្យ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៧​ ក្រុម​ការងារ​ជិកស្តារ​ស្រះទឹក​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥​ បានបញ្ចប់​​ការ​ងារ​ជិកស្តា​ស្រះ​ទឹកទី៦​ ក្នុង​ខេត្ត​តាកែវ​​ (ក្នុងគំរោង​)50m*40*3.=60.000m3 ជិកជាក់ស្តែង បណ្តោយ​៩៤ម៉ែត្រ​ ទទឹង​៣០​ម៉ែត្រ​ ជម្រៅ​៤ម៉ែត្រ​ស្មើនឹង​១១.២៨០ម៉ែត្រ​គូប​​ ដែលមានទីតាំង​ស្ថិតនៅក្នុង​ភូមិ​ទន្សោង​រោរ៍​ ឃុំគុស​ ស្រុកត្រាំកក់​​ ខេត្តតាកែវ​ ក្រោយពេលជិកស្តារ​រួចរាល់​ ​នឹងបានបញ្ចូលទឹកពេញស្រះនេះអាចជួយដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ដល់ប្រជាជន​ដែលរស់នៅ​ ក្នុងតំបន់នោះ​ចំនួន​៥ភូមិ​ គឺភូមិ​ទន្សោង​រោរ៍​ ត្រពាំង​ឈើទាល​ គុស​ថ្មី​ ត្មាតពង​ ព្រៃស្នួល​ សរុប​៣៦១​ គ្រួសារ​ស្មើនឹង១.៩៩២នាក់​ ។
សុំបញ្ជាក់​បន្ថែម​ថា​គ្រប់ស្រះទឹក​ទាំងអស់ដែលក្រុមការ​ងារបាន​ជិកស្តារ​ សុតតែ​មានក្រុមជាងទៅសាងសង់​ជណ្ដើរ​បេតុង​ដើម្បី​ជួយសម្រួល​អោយប្រជាជន​ចុះដងទឹកគ្រប់ៗស្រះ​ទាំង​អស់​ និង​មា​ន​ដាក់​ស្លាកអំណោយ​របស់ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥ផងដែ​ ។