ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនដែលរៀបពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនដែលរៀបពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ ​ស្នើទៅអ្នកនៅតាមបណ្តាខេត្តគួរកុំធ្វើដំណើរមកកាន់រាជធានីភ្នំពេញមួយរយៈ ប្រសិនបើមិនមានការចាំបាច់ទេនោះ។
សម្តេចបានមានប្រសាសន៍បន្ថែមថា នៅល្ងាចនេះ ក្រុមការងាររបស់ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញមនុស្សយ៉ាងហោចណាស់មនុស្សជាង១០នាក់ទៀត ដែលវិជ្ជមានវីរុសកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំសូមអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់នោះទេ សូមមេត្តាកុំចេញទៅខាងក្រៅ ដើម្បីចៀសវាងនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាមើលមិនឃើញ»។
សម្តេចបានបន្ថែមថា ព្រោះពេលនេះលំបាកជាង ព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍២៨វិច្ឆិកា ទៅទៀត ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹតក៏នៅមានច្រើន ដែលយើងមិនទាន់អាចរកឃើញ។
(សារសម្លេងបន្ទាន់ សម្តេចតេជោ យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១)