ឯកឧត្តម អ៉ឹង គឹមលាង បានអញ្ជើញចុះជួបសំណេះ សំណាល សួរសុខទុក្ខដល់បងប្អូនពលករដែលនៅសម្រាកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២រលាំង មានចំនួន១៦០៧នាក់


ព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង គឹមលាង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈឃោសនាអប់រំគណបក្សខេត្តនិងជាអភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះ សំណាល សួរសុខទុក្ខដល់បងប្អូនពលករដែលនៅសម្រាកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២រលាំង មានចំនួន១៦០៧នាក់ ក្នុងនោះស្រី ៧១៩នាក់និងកុមារ១៤១នាក់ចំនួននេះគិតត្រឹមថ្ងៃទី( ១០ ខែមេសា ឆ្នាំ ២០២០មកត្រឹមថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ) និងណែនាំដល់បងប្អូន ដែលកំពុងសម្រាកធ្វើចត្តាឡីស័កនៅមណ្ឌលរលាំង ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រិបានមានវិធានការ ការពារ COVID-19 គឺ ៣ការពារ និង ៣កុំ ឲ្យបានល្អប្រសើរបំផុត និងធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ បន្ទាប់មកទៀតឯកឧត្តម បានទៅពិនិត្យការលើម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់ពួកគាត់ ក្នុងមណ្ឌលចត្តាឡីស័កកម្រិត២រលាំង ស្ថិតនៅ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។