អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អគ្គកុងស៊ុលស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល សួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទដែលប្រចាំការក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អគ្គកុងស៊ុលស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល សួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទដែលប្រចាំការក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងបានណែនាំដល់អ្នកជំងឺទាំងអស់ដែលកំពុងតែសម្រាកព្យាបាលក្នុងរាជធានីភ្នំពេញចូលរួមសហការជាមួយក្រុមគ្រូពេទ្យ និងអនុវត្តគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យ។