ក្រសួងការបរទេស ចេញប្រកាសអំពីលទ្ធផលនៃជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត


(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេសកម្ពុជា បានសេចក្តីប្រកាសអំពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោកជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។