អភិបាលស្រុកស៊ីធរកណ្តាល៖ គ្មានឡើយកម្មសិទ្ឋឯកជន លើដីបឹងសាធារណៈ (អតីតឡូត៍រនេសាទលេខ១)


ថ្លែងនៅក្នុងវេទិកាសាធារណៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនិងកង្វល់របស់ប្រជាជនជាយូរមកហើយ នៅឃុំរំលេច ទាក់ទងនិងបព្ហាាអ្នកដាំឈូក ដែលរំលោភចូលដីបឹងសាធារណ: និងបានបោះបង្គោលក្នុងបឹងជាដើមនោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលាយឡូត៍នេសាទ និងដាក់អោយប្រជាជនប្រើប្រាស់ជាសាធារណ: ដូចនេះមិនមានបុគ្គលណាម្នាក់អាចយកដីបឹងសាធារណ:ជាកម្មសិទ្ឋឯកជនបានឡើយ។
លោកអភិបាលស្រុក បានបន្ថែមថា បច្ចុប្បន្ននេះ ដោយទទួលបានការសហការជាមួយ លោក អូន ស៊ីណាត នាយខ័ណ្ឌជលផលខេត្តព្រៃវែង ចុះធ្វើវេទិកាសាធារណៈ ស្តីពីការដាំឈូកនេះ និងដោយមានប្រាស័យទាក់ទងឆ្លើយឆ្លងគ្នា រវាងអ្នកដាំឈូក និងប្រជាជនភាគច្រើនដែលទទួលរងផលប៉ះពាល់ពីការបាញ់ថ្នាំការពារឈូក និងកត្តាផ្សេងៗទៀតជាច្រើន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អូន ស៊ីណាត នាយខ័ណ្ឌជលផលខេត្ត លោកអុក សំរុង អភិបាលរងស្រុក លោក ឡុង ប៊ុនធឿន អធិការស្រុក លោក ឃុន យ៉ុន មេបញ្ជាការផ្នែកសឹករងស្រុក លោកសួន ផាន នាយផ្នែកជលផលស្រុក អាជ្ញាធរភូមិ ឃុំ និង បងប្អូនប្រជាពលរដ្ឋ សរុប ១២៨នាក់ ស្រី ៦៥ នាក់ ជាលទ្ធផល ថ្នាក់ស្រុកបានសំរេចអោយប្រជាជនប្រើប្រាស់បឹងជាប្រយោជន៍សាធារណ:ដោយសេរី ក្នុងករណីបើជនណា មកហាមឃាត់បងប្អូនមិនអោយប្រើប្រាស់ សូមបងប្អូនប្រជាជនពលរដ្ឋទាំងអស់មេត្តារាយការណ៍មកអាជ្ញាធរ មានសមត្ថកិច្ច ស្រុកស៊ីធរកណ្តាល ដើម្បីអោយក្រុមការងារ ចាត់ចែងក្រុមជំនាញអនុវត្តតាមនិតិវិធីច្បាប់។
manny bandith  (5)                      manny bandith  (7)
manny bandith  (6)                     manny bandith  (8)
manny bandith  (3)                                     manny bandith  (1)
manny bandith  (9)                   manny bandith  (4)