ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណះសំណាលជាមួយអាជ្ញាធរដែនដី ទាំង៨ភូមិ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ


នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) អញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណះសំណាលជាមួយអាជ្ញាធរដែនដី ទាំង៨ភូមិ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ .។

នាឱកាស់នោះដែក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នឹងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយសង្កេតឃើញថាប្រជាជនចំនួន១.២២០គ្រួសារ ដែលមានប្រជាជនសរុបចំនួន៦.១៨៥នាក់ រស់នៅក្នុងសង្កាត់ទាំង៨ភូមិ មានស្រះទឹកចាស់រួមមួយកន្លងដែលមានផ្ទៃដីទំហំ១០.០០០ម៉ែត្រការ៉េ កាលពីឆ្នាំ១៩៨៧បាននាំគ្នាជិកដោយកម្លាំងពលកម្មជម្រៅ១ម៉ែត្រ រយៈពេល៣០ឆ្នាំបានកន្លងផុតទៅស្រះនេះរឹងរាក់អស់ទៅហើយ ថ្វីត្បិតតែសង្កាត់ភ្លើងឆេះរទេះពេលនេះនៅក្នុងរាជធានីមែនតែគ្មានបណ្តាញទឹកទៅដល់នៅឡើយទេ គឺមានតែបណ្តាញអគ្គីសនី ផ្លូវលំក្លាយជាបេតុងដែលជាអំណោយរបស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ។
ក្រោយពីបានបញ្ជូនក្រុមអ្នកបច្ចេកទេសចុះទៅសិក្សាគូប្លង់រួចមក នៅដើមខែឧសភាខាងមុខនេះក្រុមគ្រឿងចក្រនឹងទៅជិកស្តារស្រះទឹកនេះជូនដែលមានទំហំ80x40x3=9.600m3 ផ្ទៃដីសរុប10.000m2 ជិកស្តារស្រះទឹក3.200m2 ដីនៅសល់6.800m2អាចដាំបន្លែបង្កាឬសាងសង់សំណង់សាធារណៈដូចជាសាលាឆទាន មណ្ឌលសុខភាព មត្តេយ្យសាលា ។ល។
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធីមានសង្ឃឹមយ៉ាងមុតមាំថាក្រោយពេលជិកស្តារស្រះទឹកនេះរួចរាល់ហើយ ផ្ទៃដីទំហំ១០.០០០ម៉ែត្រការ៉េនេះនឹងនៅតែជាសម្បត្តិរួមតកូនតចៅជារាងរហូត បើទោះជាដាក់ឈ្មោះថាអំណោយ ឯកឧត្តមម៉ុង ឫទ្ធីតាមសំណើរបស់អាជ្ញាធរដែនដីក៏ដោយ ។