ឯកឧត្ដម សាយ សំអាល់ អញ្ជើញធ្វើបាឋកថានៅសាកលវិទ្យាល័យន័រតុន


នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៧​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ធ្វើ​បាឋកថា​នៅ​សាកល​វិទ្យាល័យ​ន័រតុន​ ដើម្បី​ចែក​រំលែក​ចំណេះដឹង​និង​បទពិសោធ​ពាក់ព័ន្ធ​នឹង​​ការ​ងារ​​គ្រប់​គ្រង​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នៅកម្ពុជា​ ជូន​ដល់​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​។​ទន្ទឹម​នឹង​ការ​ចែក​រំលែក​នូវ​​បទពិសោធគន្លឹះនៃ​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​គ្រប់​កម្រិត​ ឯកឧត្តមរដ្ឋមន្រ្តី​លើក​ឡើង​នូវ​បទ​ពិសោធជោគ​ជ័យ​ និង​ការ​ប្រឈមនានា​ ក្នុងការងារ​គ្រប់​គ្រង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា​ ដោយ​ឯកឧត្តម​បាន​​សង្កត់​ធ្ងន់លើ​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​ ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ ដើម្បី​​ប្រសិទ្ធភាព​ការងារ​ ដែល​អាច​​ឆ្លើយ​តប​បំណង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​កសាង​សង្គម​កម្ពុជា​មួយ​ ដែល​មាន​បរិស្ថាន​ល្អ​ស្អាត​ និង​ការ​រស់នៅ​ដោយ​ចីរភាព​។