អភិបាលស្រុកស៊ីធរកណ្ដាល ចុះចែកមូលនិធិមនុស្សធម៌សម្ដេចក្រឡាហោម ស ខេង ចំនួន១៣គ្រួសារ


រសៀលថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល​ និង​លោកសេក​ ស៊ី​ថា​ តំណាងឯកឧត្តម​ ប៉ុល​ រតនា​ ប្រធានក្រុមការងារឃុំព្រែកចង្រ្កាន​ បានចុះចែកមូលនិធិមនុស្សធម៌សម្ដេចក្រឡាហោម ស ខេង​ ចំនួន13គ្រួសារ​ (ដោយក្នុង1គ្រួសារ=200,000៛)​ សរុប​ 2,600,000៛ ដែលស្ថិតនៅឃុំព្រែកចង្ក្រាន​ ស្រុកស៊ីធរកណ្តាល
ជាមួយគ្នានេះដែរ​ លោកអភិបាលក៏បាន​នាំយកកុំព្យូទ័រមួយគ្រឿង ដែលជាអំណោយរបស់ឯឧ ប៉ុល រតនា ជូនដល់សិស្សពូកែ​ និងក្រីក្រម្នាក់ដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្ដែក​ ឃុំព្រែកចង្រ្កាន​ ស្រុកស៊ីធរកណ្តាល​