ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន រួមដំណើរ ដោយ ឯកឧត្ដម ង៉ោ ម៉េងជ្រួន និងអាជ្ញាធរ មូលដ្ឋាន បានចុះពន្យល់ណែនាំក្រើនរំឭកអំពីការបង្កាជំងឺកូវីដ១៩


ថ្ងៃអាទិត្យទី១៤មីនា២០២១ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ រួមដំណើរ ដោយ ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្តស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈ អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោកស្រិលអិនចៅសង្កាត់ផ្សារកណ្ដាល លោកយ៉ាងគីមហ៊ុយពាណិជ្ជករក្រុងប៉ោយប៉ែតនិងអាជ្ញាធរ មូលដ្ឋាន ចុះពន្យល់ណែនាំក្រើនរំឭកអំពីការបង្កាជំងឺកូវីដ១៩ អនុវត្តន៍អោយបាននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងពិនិត្យ សិក្សាអំពី ផ្ទះសម្បែង បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ មិនសមរម្យ នៅតាម ដីចំណី ផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតចំណុច ស្តង់៤២ ដើម្បី រកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យបាន ដីលំនៅដ្ឋាន សមរម្យ និងស្របច្បាប់ ដីនៅ ( បឹងជង្រុក ) ស្ថិតក្នុងភូមិបឹងជង្រុកឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ សម្រាប់ទីតាំងដី ចំណីផ្លូវ សាធារណៈ ទាំងនោះ អាជ្ញាធរនិង អភិវឌ្ឍន៍ ទៅជា សួន ច្បារ មរតក សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុង ឱកាស ចុះពិនិត្យ សិក្សា រកដំណោះស្រាយ ជូនប្រជាពលរដ្ឋ រស់នៅ លើដីចំណីផ្លូវសាធារណៈ ដែលមានផ្ទះសម្បែង មិន សមរម្យ ៕