អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការងារជួសជុលថែទាំរូបសំណាក់ព្រះបរមរតនកោដ្ឋ


នារសៀលថ្ងៃព្រហស្បតិ៍ ០៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការងារជួសជុលថែទាំរូបសំណាក់ព្រះបរមរតនកោដ្ឋ ដែលសម្រេចបាន៩៥%គ្រោងនឹងបញ្ចាប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ដោយក្នុងនោះរដ្ឋបាលរាជធានីភំ្នពេញបានបង្កើតគណៈកម្មការមួយសម្រាប់ថែទាំ ជួសជុលជាប្រចាំ។