សាររំលែកទុក្ខជូនចំពោះ ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ដោយទទួលបានដំណឹងថា ឧបាសក នួន ហ៊ី ត្រូវជាឪពុកបង្កើត ឯកឧត្តម ដែលបាន ទទួលមរណភាព


សាររំលែកទុក្ខជូនចំពោះ ឯកឧត្តម នួន ផារ័ត្ន អនុប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ដោយទទួលបានដំណឹងថា ឧបាសក នួន ហ៊ី ត្រូវជាឪពុកបង្កើត ឯកឧត្តម ដែលបាន ទទួលមរណភាព
នៅថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តី ក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយ ក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយ ក្តីសង្វេគជាពន់ពេក។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ ឧបាសក នួន ហ៊ី សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបី ឃ្លៀងឃ្លាតឡើយ។