ឯកឧត្តម ជា ពិសី នាំយកស្បៀងអាហារទៅចែកជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន៤៨គ្រួសារ នៅតាមទីតាំងចំនួន៥ក្នុងខណ្ឌប្ញស្សីកែវ


ឯកឧត្តម ជា ពិសី នាំយកស្បៀងអាហារទៅចែកជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន៤៨គ្រួសារ នៅតាមទីតាំងចំនួន៥ក្នុងខណ្ឌប្ញស្សីកែវ ដើម្បីជួយសម្រាលទុក្ខលំបាកខ្លះរបស់បងប្អូននៅក្នុងដំណាក់កាលនេះ
រសៀលថ្ងៃចន្ទ ៩ កើត ខែចេត្រឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង៣០ នាទី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោកមេបញ្ជាការរង អ.ហ ខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ពាក់ព័ន្ធ និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ០៥ ទីតាំង រួមមាន៖
១/ សង្កាត់ទួលសង្កែទី១ ចំនួន ០៣ ទីតាំង។
២/ សង្កាត់គីឡូម៉ែតលេខ៦ ចំនួន ០២ ទីតាំង ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៤៨ គ្រួសារ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខណ្ឌ បានឧបត្ថម្ភស្បៀងអាហារជូនដល់បងប្អូនទាំង ៤៨ គ្រួសារ អំណោយសរុបរួមមាន អង្ករ ១ តោន មី ៥០ កេស ត្រីងៀត ៥០ គ.ក ទឹកស៉ីអ៉ីវ ១០ យួរ ទឹកត្រី ១០ យួរ ភេសជ្ជៈ ១០ កេសនិង០៥ យួរ ឃីត ៥០ កញ្ចប់
(គ្រឿងឧបភោគបរិភោគ០៧មុខ) សាប៊ូកក់សក់ ៥០ ដប និងជែលលាងដៃសម្លាប់មេរោគ ៨០ ដបតូច៕