នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ូទ័របូមទឹកនៅស្ថានីយ៍ទួលគោកទី២ត្រឡោកបែក។
ស្ថានីយ៍ថ្មីនេះ មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី គឺកើន ៣ដងធៀបនឹងស្ថានីយបូមទឹកចាស់ ដែលនឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៧ ផ្លូវលេខ ៣១៥ ផ្លូវលេខ ៣១៣ ផ្លូវលេខ ៦០៨ ផ្លូវលេខ ៣៣៧…ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។