រដ្ឋបាលរាជធានីភំ្នពេញ បានប្រគល់ tablet ( កុំព្យូទ័របន្ទះ ) ចំនួន៦៨គ្រឿង ជូនដល់មណ្ឌលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដោយស្ម័គ្រចិត្តនិងមិនគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ


នារសៀលថ្ងៃអាទិត្យ ០៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បានប្រគល់ tablet ( កុំព្យូទ័របន្ទះ ) ចំនួន៦៨គ្រឿង ជូនដល់មណ្ឌលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដោយស្ម័គ្រចិត្តនិងមិនគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ ចំនួន៣៤មណ្ឌលជុំវិញរាជធានីភំ្នពេញ ដោយមួយមណ្ឌលទទួលបាន២គ្រឿង សម្រាប់ទុកបំរើការងារចាក់វ៉ាក់សាំង។