លោកជំទាវ ឱ វណ្ណឌីន បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន


នៅព្រឹកថ្ងៃទី ៥ខែ មេសា ឆ្នាំ ២០២១លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ក្នុងរយ:ពេលពីថ្ងៃទី០១​ ដល់ទី០៤​ ខែមេសា​ ឆ្នាំ២០២១​ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩​) បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន​ ១៤០.៧៧៣នាក់​ ហេីយ​ ដែលធ្វេីឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម​ ស៊ីណូវ៉ាក់​ និងកូវីសែល​ សរុបទាំងបីមុខវ៉ាក់សាំងនេះ​ គឺបានកេីនឡេីងដល់​ ៤១៨.៥៦៩នាក់​ នៅទូទាំងប្រទេស។
សម្រាប់ដំណើរការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយបានអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ។
On the morning of 05 April 2021, Her H.E. Or Vandin, Secretary of State for Ministry of Health, inspected the process of Covid-19 Vaccination for Officials of the Ministry of Information.