ការចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ គឺជាសកម្មភាពដ៏ល្អបំផុតក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ


ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានជួបជាមួយក្រុមការងាររដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដើម្បីពិភាក្សាអំពីតម្រាយផ្លូវសម្រាប់ដំណើរការរថយន្តក្រុង ១០០គ្រឿងទៀត ដែលចិននឹងបញ្ជូនមកក្នុងចន្លោះខែមិថុនា និងខែកក្កដាខាងមុខនេះ។ រដ្ឋាករស្វយ័តត្រូវកែសម្រួល និងរៀបចំផែនទីផ្លូវឡើងវិញ មិនវែងពេក ធានាបានគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបានទាន់ពេលវេលា៕