(ប៉ៃលិន)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងារលោកជំទាវ បាន ស្រីមុំ នាំយកមូលនិធិសម្តេចក្រឡាហោម ប្រចាំស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ម៉ី វុទ្ធារ៉ា បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកសម្ភារៈទារក និងថវិកា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ជូនដល់ស្រ្តីសម្រាលកូន១៨គ្រួសារ រស់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗនូវ សម្ភារៈទារក និងថវិកាមូលនិធិចំនួន ២០០,០០០រៀល (ពីរសែនរៀលគត់)។
ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរដល់សមាជិកគ្រួសារថ្មី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនប្រជាពលរដ្ឋសម្រាលកូនទាំង១៨ គ្រួសារនាពេលនេះ ដោយជានិច្ចកាល សម្តេចក្រឡាហោម និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ បានគិតគូយកចិត្តទុកដាក់ពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស តាមរយៈ អ្នកតំណាងរាស្រ្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់គណបក្សប្រជាជនកម្ពុជា។