រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណសរសើរ និងពានរង្វាន់និស្សតឆ្នើមតាមជំនាញឯកទេសនីមួយៗប្រចាំឆ្នាំ២០១៦ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សរុបចំនួន២០២នាក់ (ស្រ្តីចំនួន១២២នាក់) ។
ក្នុងពិធីនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនាការដាក់តាំងបង្ហាញនូវស្នាដៃស្រាវជ្រាវនិស្សិតអំពីនវានុវត្តន៍សង្គមផងដែរ។