លោកជំទាវ ជិន សុងីម និងឯកឧត្តម ខៀវ មុត អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំរនាម


នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ ជិន សុងីម សមាជិកាក្រុម និងឯកឧត្តម ខៀវ មុត សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំរនាម ដើម្បីស្វែងយល់ពីវឌ្ឍនភាពក្រោយរៀបចំវេទិកា នៅសាលាឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងបានអញ្ជើញចុះពិនិត្យស្រះទឹក ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។