ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនសាលារាជធានីភ្នំពេញ សម្រាប់ប្រគល់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម


ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហមនៃរាជធានីភំ្នពេញ​ នូវព្រះរាជអំណោយ៖ អង្ករចំនួន ១០៥តោន មីចំនួន ៤.៣០០កេសតូច​ ត្រីខចំនួន ៤.៣០០យួរ​ ទឹកសុទ្ធ ចំនួន ៦៥០កេស​ និង​ម៉ាស់ចំនួន ១២.០០០បន្ទះ​ នារសៀលថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១៕