ក្នុងពេលបំពេញបេសកកម្មនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃទី ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ក្រោមការរៀបចំរបស់ស្ថានទូតខ្មែរនៅជប៉ុន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីជួបជុំមហាគ្រួសារខ្មែរ នាស្ថានទូតដោយបានសួរសុខទុក្ខ និងពាំនាំសេចក្តីនឹករលឹក ស្រឡាញ់រាប់អាន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងប្រទេសជប៉ុននិងបានធ្វើការសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនខ្មែរជាច្រើននាក់ ប្រកបដោយភាពស្និតស្នាល សប្បាយរីករាយ ។ក្នុងឧ៌កាសនោះឯឧ បានជំរាបជូនបងប្អូនប្រជាពលរដ្ឋយើងអំពីភាពរីកចំរើនរបស់ប្រទេសជាតិក្រោមការដឺកនាំដ៏ត្រីមត្រូវនិងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីពិសេសគី នយោបាយឈ្នះ ឈ្នះ របស់សម្តេច តេជោ ដែលបាននាំមកនូវសន្តិភាពពេញបរិបូណ៌ជូនប្រទេសជាតិ ភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍន៍ ជាតិនិងនាំមកនូវជីវភាពរីកចំរើនជូនប្រជាពលរដ្ឋ រួមចំណែកយា៉ងសំខាន់ដល់សុខសន្តិភាពក្នុងតំបន់ ។អ្វីដែលបងប្អូនបានមកដល់់ និងរស់នៅ ប្រកបមុខរបរ ការងារ សិក្សារៀនសូត្រនៅទីនេះក៏ ដោយសារទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលទាំងពីរ កម្ពុជា ជប៉ុន ហើយប្រទេសជប៉ុនដែលមានការអភិវឌ្ឍន៏និងរីកចំរើនដូចនេះក៏ដោយសារ ប្រទេសនេះរក្សាបានសុខសន្តិភាពដ៏រងមាំយូរអង្វែងមកហើយ។សង្គ្រាមមិនបាននាំមកនូវអ្វីក្រៅពីការវិនាស អន្តរាយ គ្មានអ្នកឈ្នះ មានតែអ្នកចាញ់ ហើយអ្នកចាញ់គឺប្រជាជន។
កម្ពជាយើងធ្លាប់បានឆ្លងកាត់សង្គ្រាម រងទុក្ខវេទនារាប់មិនអស់រាប់ទាំងរបបប្រល័យពូជសាស្ត្រដែលសាកលលោកមិនធ្លាប់ជួបប្រទះ។សូមបងប្អូនចូលរួមរក្សាសន្តិភាពដើម្បីបច្ចប្បន្ននិងអនាគតកូនចៅយើង។ប្រទេស ១ចំនួនដែលបាននិងកំពុងធ្លាក់ក្នុងសង្គ្រាមបច្ចុប្បន្នជាគំរូដ៏អាក្រក់សំរាប់យើង។សូមជួយទូរស័ព្ទប្រាប់បងប្អូងកូនក្មួយដែលកំពុងរស់នៅក្នុងប្រទេស សូមកុំអោយជឿពាក្យញុះញង់របស់ពួកអគតិ ដែលចង់បង្កើតបដិវត្តន៏ពណ៌ បង្កភាពវឹកវរនាំប្រទេសទៅរកសង្គ្រាម។គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាយើង ទាំងអស់ប្តេជ្ញាមិននាំកម្ពុជាទៅរកសង្គ្រាមវិញឡើយ។ក្រោយកិច្ចសំណេះសំណាល បងប្អូនបានចូលរួមហូបបាយសាមគ្គីដែលរៀបចំឡើងដោយស្ថានទូតហើយទាំងអស់គ្នាបានសំដែងការសប្បាយរីករាយគាំទ្រនូវប្រសាសន៏ឯឧ រដ្ឋមន្ត្រីបានលើកឡើង ហើយប្តេជ្ញាចូលរួមរក្សាសន្តិភាពជូនប្រទេសជាតិអោយបាន។