ព្រែកចាន់ ស្តារឡើងវិញសម្រេចលទ្ធផលបាន ៣៥% ហើយ


គិតត្រឹមថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៧ នេះ ការងារស្តារឡើងវិញ ព្រែកចាន់ ដែលមានទីតាំងស្ថិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល សម្រេចលទ្ធផលបានប្រមាណ ៣៥% ហើយ ។
សូមរំលឹកជូនថា ព្រែកចាន់ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ ប្រវែង ៣.៧៤០ ម៉ែត្រ កាលពីដើមខែមីនា ឆ្នាំ ២០១៧ កន្លងទៅ ដើម្បីទាញទឹកពីទន្លេបាសាក់ ទៅបំរើឱ្យការងារដាំដុះ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកស្តី ។ ការងារស្តារឡើងវិញនេះ គឺមានបំពាក់នូវសំណង់ទ្វារទឹក ចំនួន ០១ កន្លែង, សំណង់លូ ១ ជួរ ចំនួន ០៣ និងសាងសង់ផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្មផេះ ប្រវែង ៤.០០០ ម៉ែត្រ ៕