(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងរបស់យើងនឹងមកបន្តបន្ទាប់នៅថ្ងៃទី១១ ខែឧសភាខាងមុខមកដល់៥០ម៉ឺនដូសទៀត។ សូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភខ្លាចអស់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ «តំបន់ក្រហម» ចាក់រហូតអស់ប្រជាពលរដ្ឋ បើមិនអស់មិនដកថយជាដាច់ខាត។