អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង បាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យមួយចំនួន ទៅប្រគេនជូនព្រះចៅអធិការវត្ត ព្រះសង្ឃនិងសាមណេរកំពុងបួសរៀន ប្រមាណជាង១០០អង្គ នៅវត្តដំរិល


(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលបានព័ត៍មាន ក៍ដូចជាឆ្លើយតបតាមការអំពាវនាវរបស់ព្រះសង្ឃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យមួយចំនួន ទៅប្រគេនជូនព្រះចៅអធិការវត្ត ព្រះសង្ឃនិងសាមណេរកំពុងបួសរៀន ប្រមាណជាង១០០អង្គ នៅវត្តដំរិល ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ដើម្បីផ្គត់ផ្គង់ និងរួមចំណែកជួយសម្រួល ក្នុងគ្រាដែលវត្តនេះស្ថិតក្នុង(តំបន់បិទខ្ទប់១៤ថ្ងៃ)។
ជាមួយនឹងទឹកចិត្តជ្រះថ្លា ដ៍ប្រពៃនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមឧបត្តម ដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ហើយជួបការខ្វះខាតដោយសារវត្តដំរិលស្ថិតក្នុងតំបន់បិទខ្ទប់ ដើម្បីទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
ចំពោះគ្រឿងឧបភោគបរិភោគដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅប្រគេនព្រះសង្ឃរួមមាន ថវិកា ៥លានរៀល, អង្ករ ៥០០ គីឡូក្រាម, មី១៧កេស, ត្រីខ ៤កេសធំ, ទឹកសុទ្ធ១០០យួរ, ទឹកផ្លែឈើ១៥កេស និងឆៃប៉ូវ ២ក្រឡធំផងដែរ៕
In response to the request of the Monks, H.E. Dr. Cheam Chansophorn, Tboung Khmum Provincial Governor, had brought on 16 May 2021 the offerings to 100 Monks straying in Dom Ril pagoda, located at Dom Ril commune, Ou Raing Ov district to supply and contribute while the pagoda is in lockdown for 14 days.
Those offerings include 5 million riels, 500 kilograms of rice, 17 cases of noodles, 4 large cases of canned fish, 100 bags of pure water, 15 cases of fruit juice and 2 large cans of beetroot.