ម្ជុលទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានចាប់ផ្តេីមចាក់ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំង របស់កងពលតូចលេខ៧០ សរុបចំនួន ៨.៧៦២នាក់


(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ កងពលតូចលេខ៧០ បានចាប់ផ្តេីមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៨.៧៦២នាក់ (ស្រី៤.៨៣៦នាក់ និងប្រុសចំនួន ៣.៩២៦នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖
* ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា)
* ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ)
* ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់)
* ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង)
* ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់)
* ទី៦៖ សង្កាត់ចោមចៅ៣ (ផ្សារ លន សុីធី ចោមចៅ)៕