ឯកឧត្តម សួស យ៉ារ៉ា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម គួរ យៀកចូវ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន


នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១គណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម គួរ យៀកចូវ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងស្ថាប័នទាំងពីរ។