ឯកឧត្ដម កៅ សុខអាន បានយកសេចក្តីសម្រេច របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការផ្អាកសកម្មភាពផលិតកម្ម អាគារ តុកាត់ របស់រោងចក្រ ជូ ហួយ ហ៊្វូតវែ និងបានបន្តយកសេចក្តីសម្រេច ផ្អាកសកម្មភាពផលិតកម្មអាគារទូប៉ា២ របស់រោងចក្រ មេតថេក (ខេមបូឌេ) ខប លីមីតធីត


នាព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានយកសេចក្តីសម្រេច លេខ ១០៥ និងលេខ ១០៦/២១ ស.ស.រ របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការផ្អាកសកម្មភាពផលិតកម្ម អាគារ តុកាត់ របស់រោងចក្រ ជូ ហួយ ហ៊្វូតវែ និងអាគារA នៃរោងចក្រខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ និងបានបន្តយកសេចក្តីសម្រេចលេខ ១០៧/២១ ស.ស.រ ផ្អាកសកម្មភាពផលិតកម្មអាគារទូប៉ា២ របស់រោងចក្រ មេតថេក (ខេមបូឌេ) ខប លីមីតធីត ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។ ដោយរោងចក្រទាំងបីខាងលើនេះបានរកឃើញ មានករណីជំងឺកូវីដ-១៩ មកលើកម្មករកម្មការិនីរោងចក្រ។