ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលនៃកិច្ចពិភាក្សាការងាររវាង ប្រមុខការទូតកម្ពុជា និងអគ្គរដ្ឋទូតអាមេរិក


(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

ជំនួបនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយភាគីទាំងពីរបានពិភាក្សាការងារ អំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់៕

សូមអានសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសខាងក្រោម៖