មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ធ្វើការស្តារប្រឡាយស្ថានីយ ហ៊ុន សែន ទី ១៥


ដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករលើផ្ទៃដីប្រមាណ ៥៧០ ហិកតា នៅក្នុងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រឡាយស្ថានីយ ហ៊ុន សែន ទី ១៥ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ធ្វើការស្តារឡើងវិញ ប្រវែង ១.៣៧០ ម៉ែត្រ ។ ទន្ទឹមនឹងការស្តារឡើងវិញនេះ មន្ទីរក៏ធ្វើការកែលំអឡើងវិញជំញ្ជាំងបេតុងអមសងខាងប្រឡាយផ្នែកខាងក្រោយ និងជញ្ជាំងឥដ្ឋផ្នែកខាងមុខប្រឡាយផងដែរ ។ ការងារនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ ៕