ឯកឧត្តម ជា សុផារ៉ា អនុញ្ញាតឱ្យរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នៅរសៀលថ្ងៃ សុក្រ ១០កើត ខែពិសាខ ឆ្នាំរកា ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា គ.ស ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ ឯកឧត្តម Keiichi ISHII រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន រួមនិងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។