នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ចុះធ្វើការសាងសង់ប្រព័ន្ធធារាសាស្រ្តទំនប់ត្រពាំងព្រៃ


នៅថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ចុះធ្វើការសាងសង់ប្រព័ន្ធធារាសាស្រ្តទំនប់ត្រពាំងព្រៃ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបាន៧២ % នៃផែនការ ៕ ទំហំការងាររួមមាន ៖
-ទំនប់ដី ប្រវែង ៨៥០ម៉ែត្រ សម្រេចបាន៨៥%
-ប្រឡាយចំនួន ០២ខ្សែប្រវែង ៥០ម៉ែត្រ សម្រេចបាន ៨៥% លូ ០.៦ម៉ែត្រ = ០កន្លែង
សំណង់ស្ទាក់លើប្រឡាយមេ ០២កន្លែង
-សំណង់បង្ហៀរបេតុង ០១កន្លែង ប្រវែង ៣០០ម៉ែត្ សម្រេចបាន ៧០%
មានលទ្ធភាពស្រោចស្រពប្រមាណជាង ៣០០ហិកតា ៕