ឯកឧត្តម សួស គង់ អញ្ជើញជួបសំណេះសំណាលនិងប្រកាសដាក់អោយប្រើប្រាស់នូវផ្លូវក្រាលក្រួសក្រហម ចំនួន ០១ ខ្សែ ក្នុងខេត្តកំពង់ស្ពឺ


នៅក្នុងបរិវេណវត្តចំបក់ នាព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៧ ឯកឧត្តម សួស គង់
រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលនិងប្រកាសដាក់អោយប្រើប្រាស់នូវផ្លូវក្រាលក្រួសក្រហម ចំនួន ០១ ខ្សែ ប្រវែង ១១៤០០ម៉ែត្រ លូមូល ៦កន្លែង លូប្រអប់ ៥កន្លែង និងទំនប់បង្ហារ ០១កន្លែង ចាប់ពីអូរ សំចត ភូមិថ្មី ដល់ទំនប់បង្ហៀពាមពូល ភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អស់លោកថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋចំនួន ៣០០ នាក់ មកពីភូមិទាំង ៤ នៃឃុំចំបក់ ។