ឯកឧត្តម ឡេង ប៊ុនតេង ចុះពិនិត្យមើលដំបូលសាលាបឋមសិក្សាសាគូរ៉ាដែលលេចនឹងជ្រៀបទឹកនៅពេលភ្លៀងក្នុងសង្កាត់ជ្រោយចង្វារ


ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមនិងអជ្ញាធរសង្កាត់បានចុះពិនិត្យមើលដំបូលសាលាបឋមសិក្សាសាគូរ៉ាដែលលេចនឹងជ្រៀបទឹកនៅពេលភ្លៀងម្ដងៗ ឯកឧត្តមបានបន្តចុះជួបសំណេះ
សំណាល និងជូនអំណោយដល់ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីមានផ្ទៃពោះ ស្ត្រីផ្ទុកមេរោគអេដស៍ មានជីវភាពខ្វះខាតចំនួន២៦គ្រួសារទៀតដែលរស់នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។