ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធេី្វការងារជួសជុលថែទាំប្រចាំ ទំនប់ពោធិបូរី


នៅថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធេី្វការងារជួសជុលថែទាំប្រចាំ ទំនប់ពោធិបូរី ស្ថិតក្នុងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងនោះរួមមាន ៖
១-ទំនប់ចំនួន ០១ខ្សែប្រវែង ២.៩៦៤ម៉ែត្រ
២-សំណង់បង្ហៀរចំនួន ០១កន្លែងប្រវែង ៣០ម៉ែត្រ
៣-សំណង់ទ្វារទឹកចំនួន ០២កន្លែង
៤-សំណង់បញ្ចូលទឹក (Intake Structure) ចំនួន ០១កន្លែង
ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រព ស្រូវចំនួន ១.៩៥០ហិកតា ស្រូវប្រាំងចំនួន ៩៥០ហិកតា និងស្រូវវស្សាចំនួន ១.០០០ហិកតា ៕
On Monday, May 24, 2021, The officials of Department of Water Resources and Meteorology of Prey Veng province has rehabilitated the Por Borey dam, located in Boeung Doal commune, Preah Sdec district, Prey Veng province.