ក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការអនុវត្តស្តារប្រឡាយមេជំហានទី ២


កំពង់ធំ ៖ ដើម្បីទាញយកសក្តានុពលទឹកបន្ថែមពីប្រព័ន្ធធារាសាស្ត្រអូរក្រូច ទៅបំរើឱ្យការងារបង្កបង្កើនផលជូនបងប្អូនប្រជាកសិករ នៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ និងឃុំជ័យ ស្រុកកំពង់ស្វាយ គម្រោងអនុត្តរភាពប្រព័ន្ធនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការអនុវត្តបន្តនូវជំហានទី ២ ។ ការងារនៅក្នុងជំហានទី ២ នេះ រួមមាន ស្តារប្រឡាយមេ ប្រវែង ១.០៥០ ម៉ែត្រ និងសាងសង់សំណង់សិល្បការតូចធំ សរុបចំនួន ១៧ កន្លែង ។ គម្រោងអនុត្តរភាពប្រព័ន្ធអូរក្រូច ជំហានទី ២ នឹងផ្តល់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់ប្រជាកសិករ ប្រមាណ ១.១៥០ ហិកតា ៕