ឯកឧត្តម សារុន ប្ញទ្ធា បាននាំយកអំណោយរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ ទៅចែកជូនប្រជាពលរដ្ឋនៅខេត្តកែប


កាលពីថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សារុន ប្ញទ្ធា សមាជិកគណ:អចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ បាននាំយកអំណោយរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹនាំ និងមន្ត្រីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្រោមឱវាទ ទៅចែកជូនប្រជាពលរដ្ឋនៅខេត្តកែប តាមរយ:សាលាខេត្តកែប ដែលអំណោយទាំងនេះរួមមាន ម៉ាស់ ១៥០០០ ទឹកអាល់កុល ៣០០លីត្រ ថ្នាំពេទ្យមួយចំនួន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងទឹកដីខេត្តកែប ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ “៣ ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។