ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងនាំយកសម្ភារប្រេីប្រាស់​ និងថវិកា​មួយចំនួន​ជូនក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកែប​


ខេត្តកែប,ថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកែប​ និងក្រុមការងារឆ្លេីយតបបន្ទាន់​បានទទួលសម្ភារ​ប្រេីប្រាស់​ ថ្នាំពេទ្យ​ និងថវិកាមួយចំនួន​ ពីឯកឧត្តមអភិបាលខេត្តផ្ទាល់​។

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​ បានបញ្ជាក់ថា​ សម្ភារ​ មានដូចជា​ ថ្នាំពេទ្យ​ ប៉ៅអ៉ីសម្រាប់អង្គុយ​ និងថវិកាមួយចំនួនសម្រាប់ផ្តល់ជូនក្រុមគ្រូពេទ្យ​ និងក្រុមការងារឆ្លេីយតបបន្ទាន់​របស់រដ្ឋបាលខេត្ត​ យកចាត់ចែង​ក្នុងមន្ទីរពេទ្យ​បង្អែកខេត្ត​ និងបម្រេីការងារឆ្លេីយតបបន្ទាន់ដើម្បីឆ្លេីយតបឲ្យទាន់សភាពការណ៍​ និងចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត-១៩ និង​សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័ក​ខេត្ត។

ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានកោតសរសេីរខ្ពស់​ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យ​ និងក្រុមការងារឆ្លេីយតបបន្ទាន់របស់រដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសេីរ៕