នៅព្រឹកថ្ងៃទី១០ ខែមិថុនា ២០២១ លោកជំទាវ ពៅ សាវឿន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាសមាជិកាគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពេីពុករលួយនៃរដ្ឋសភា បានអញ្ជេីញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងសាលារៀនថ្មីពីរជាន់ មាន១០បន្ទប់ សម្រាប់បំពេញតម្រូវការរបស់សិស្សានុសិស្ស ដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្ថិតនៅក្នុងវត្តដំណាក់ ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកជំទាវ បានចូលរួមបច្ច័យកសាង ចំនួន ១លានរៀលផងដែរ ។




