នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានរៀបចំពិធី បញ្ចូលសមាជិក គណបក្សប្រជាជនថ្មីចំនួន២១៧នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជន កម្ពុជានិងជារដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម គួច ចំរើន អភិបាលខណ្ឌដូនពេញ និងសមាជិកសមាជិកា ជាច្រើននាក់ផ្សេងទៀត។
ពិធីបញ្ជូនសមាជិកថ្មីនេះ រៀបចំឡើងក្នុងបរិយាកាសដ៏រីករាយ និងស្និតស្នាលបំផុត ដោយសមាជិក សមាជិកាថ្មីទាំង២១៧នាក់នេះគឺសុទ្ធសឹង ជាយុវជនជំនាន់ក្រោយ ដែលជាសរសេរទ្រូងនៃប្រទេសជាតិ៕